Header Ads

Supercharge Station

Supercharge Station


ដើម្បីធ្វើអោយរថយន្តអគ្គិសនីរបស់ខ្លួនអាចសាកថ្មបានលឿន ក្រុមហ៊ុន Tesla បានបង្កើតស្ថានីយ៍សាកថ្មដែលគេអោយឈ្មោះថាស្ថានីយ៍សាកថ្មកំលាំងខ្លាំង គឺជាស្ថានីយ៍សាកថ្មលឿន ៤៨០ វ៉ុល។​ គិតមកដល់ចុងឆ្នាំ​ ២០១៩​ ស្ថានីយ៍សាកថ្មកំលាំងខ្លាំងមានទាំងអស់ ១៦៣៦ កន្លែង ដែលមានធុងសាកចំនួន១៤៤៩៧ធុង។ អ្វីដែលពិសេសទៅទៀតនោះគឺអ្នកបើកបរអាចស្វែងរកកន្លែងសាកថ្មតាមរយៈ App​ របស់ក្រមហ៊ុនបានដែរ ដែលវាប្រាប់ទីតាំងកន្លែងដែលត្រូវសាកថ្ម និងផ្ដល់សារប្រាប់ពីថាមពលដែលបានសាករួចឫរថយន្ដបានសាក់ថ្មពេញហើយ ដោយអ្នកបើកបរមិនចាំបាច់ដើរទៅមើលនៅហ្នឹងកន្លែងដែលរថយន្តកំពុងសាកថ្មទេ។
កាន់តែពិសេសទៅទៀតនោះតម្លៃសាកថ្មគឺវាថោកជាងតម្លៃចាក់សាំងទៅទៀត។​ បន្ថែមលើសហ្នឹង ក្រុមហ៊ុន Tesal បានហ្នឹងកំពុងពង្រីកស្ថានីយ៍ថ្មីបន្ថែមទៀតដោយក្រុមហ៊ុន Tesla ចាប់ដៃគូជាមួយសណ្ឋាគារភោជនីយដ្ឋាន មជ្ឈមណ្ឌលទិញទំនិញនិងរមណីយដ្ឋានដើម្បីបង្កើតកន្លែងសាកថ្មថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា គេអាចសាកថ្មរថយន្ដនៅផ្ទះខ្លួនឯងក៏បានដែរ តែត្រូវទិញឧបរកណ៍សាកថ្ម​ដែលគេអោយឈ្មោះថា Powerwall នោះទៅដំឡើងនៅផ្ទះក៏បាន។ 

No comments

Powered by Blogger.