Header Ads

លោកវេជ្ជបណ្ឌិត Beat Richner (1947-2018)




លោកវេជ្ជបណ្ឌិត Beat Richner (1947-2018) ជាវេជ្ជបណ្ឌិតជនជាតិស្វីសផ្នែកព្យាបាលជម្ងឺកុមារ និង ជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផាប្រចាំនៅប្រទេសកម្ពុជា
ដែលជាមន្ទីរពេទ្យដ៏ល្បីល្បាញព្យាបាលកុមារ ទូទាំងប្រទេសដោយមិនយកប្រាក់ ។ 
ស្នាដៃសំខាន់របស់លោកវេជ្ជបណ្ឌិត
Beat Richner គឺលោកបានបង្កើតមន្ទីរពេទ្យគន្ធបុប្ផាសារជាថ្មីក្នុងឆ្នាំ1992 បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានបំផ្លាញក្នុងរបបខ្មែរក្រហម។ ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាដែលក្នុងមួយថ្ងៃៗ
ត្រូវចំណាយរាប់សឹបម៉ឺនដុល្លារនោះ លោកបានសម្ដែងសិល្បៈតាមរយៈការលេងសូឡូ ឬ កូដវីយូឡុង
និង គៀងគរថវិការមួយចំនួនទៀតមកពីម្ចាស់ជំនួយអន្តរជាតិ និងសប្បុរសជនជាតិ ។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធ
បុប្ផាមាន
5ទីតាំង (បួនទីតាំងនីភ្នំពេញ និង មួយទីតាំងនៅខេត្តសៀមរាប)។
លោកវេជ្ជបណ្ឌិត Beat Richner (1947-2018) បានលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យ គន្ធបុប្ផា​ដោយសារគាត់ធ្លាក់ខ្លួនឈឺនិងសំរាកព្យាបាលនៅប្រទេសស្វីស
ហើយគាត់បានប្រគល់តំណែងទៅអោយលោកវេជ្ជបណ្ឌិត
PeterStuder ដែលជាអនុប្រធាន មន្ទីរពេទ្យគន្ធបុប្ផានាពេលបច្ចុប្បន្ន។
លោកវេជ្ជបណ្ឌិត Beat Richner លាចាកលោក នៅថ្ងៃទី៩ កញ្ញា ២០១៨ ដែលបន្សល់ ទុកនៅស្នាដៃជាច្រើនដើម្បីបុព្វហេតុសុខភាពកុមារនិងទារក។​
ការបាត់បង់រូបលោក ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សំរាប់មនុស្សជាតិ។

No comments

Powered by Blogger.