Header Ads

រថយន្តអគ្គិសនី Cybertruck

រថយន្ត​អគ្គិសនី​ Cybertruck


ថ្មីៗនេះក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុននាំមុខផលិតរថយន្តអគ្គីសនីបានបញ្ចេញរថយន្តថ្មី​របស់ខ្លួនដែលអោយឈ្មោះថា Cybertruck ។ វាជាប្រភទ រថយន្ដដឹកទំនិញដែលមិនមានកាប៊ីននិងគ្រែដាច់ដោយឡែកពីគ្នាដូចរថយន្តដឹកដែលយើងឃើញជាទូទៅទេ គឺតែវាមានរូបរាងក្នុងទម្រង់តែមួយ ហើយមានរាងជ្រុងៗ។

លោក Musk បាននិយាយថាផ្នែកខាងក្រៅនៃឡានត្រូវបានផលិតចេញពីដែកដែលទើបនឹងបង្កើតថ្មីដែលជាលោហៈដូចគ្នាដែលប្រើសម្រាប់រ៉ុក្កែត SpaceX ។ ក្រៅពីអាចដឹកទំនិញនៅលើគ្រែខាងក្រោយនៃរថយន្តវាក៏មានគម្របរអិលដែលគេអាចបញ្ជាបិទបើកបានទៀតផងដែរ។ អ្នកបើកបរក៏នឹងអាចកែសំរួលកំពស់នៃរថយន្តបានដែរដោយប្រើប្រពន្ធ័បូមខ្យល់។


ផ្នែកខាងក្នុងនៃរថយន្តមានអេក្រង់ទំហំ ១៧ អ៊ីញ, កន្លែងអង្គុយសម្រាប់មនុស្ស ៦នាក់។​ ផ្ទៃតាប្លូមើលទៅថ្មម៉ាប ហើយចង្កូតរាងជ្រុងមិនមែនមូលដូចរថយន្តដឹកទំនិញធម្មតាទេ។


ចំពោះតម្លៃគឺចាប់ពី​ $39,900 សម្រាប់ប្រភេទម៉ូទ័រមួយប៉ុងមួយ (Rear-Wheel Drive) រួច $49,900 សម្រាប់ប្រភេទម៉ូទ័រពីរប៉ុងពីរ (All-Wheel Drive) និង ​$69,900 សម្រាប់ប្រភេទម៉ូទ័របីប៉ុងពីរ (All-Wheel Drive)។

No comments

Powered by Blogger.