Header Ads

ដុំគីសដៃស្បូន​, Cysts


ដុំគីសដៃស្បូន ជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែ ដែលនៅសងខាងស្បូនស្ត្រី ហើយដុំគីសនេះវាវិវត្តន៍រីកធំយ៉ាងស្ងាមស្ងាត់។

១) រោគសញ្ញា៖

ដុំគីសមួយចំនួនមិនបង្កអោយមានរោគសញ្ញាអ្វីឡើយ​ ហើយវាបាត់ទៅវិញដោយខ្លួនឯង តែប្រសិនបើដុំគីសរីកធំវាបង្ករអោយមានរោគសញ្ញាដូចជា​៖
  • ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ
  • ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក(Dyspareunia)
  • ក្អួតចង្អោរ
  • មានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
  • នោមញឹក ឬក៏ពិបាកនោមអាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន

២) មូលហេតុ៖

មូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃដុំគីសនីមួយៗ
  • ប្រភេទដុំគីសFollicular cyst​​ វាកើតមានឡើងនៅពេលអូវុលមិនបានបញ្ចេញពងមេជីវិត
  • ប្រភេទដុំគីស Corpus luteum cyst វាកើតមានឡើងនៅពេលដែលពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតមុខ
  • ប្រភេទដុំគីស Dermoid cysts: ផ្សំទៅដោយជាលិការផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ ដែលវាបង្កើតឡើងដោយកោសិកាអំព្រីយ៉ុងចំពោះករណីនេះកម្រក្លាយជាមហារីកណាស់។
  • ប្រភេទដុំគីស Cystadenomas: វាកើតចេញពីជាលិកាអូវែ ដែលប្រហែលផ្សំដោយទឹកឫទឹករំអិលខាប់ៗ
  • ប្រភេទដុំគីស​ Endometriomas វាកើតឡើងដោយកត្តាកោសិការអង់ដូម៉ែតរីកធំធាត់នៅក្រៅស្បូនហើយកោសិកាដ៏ទៃបានភ្ជាប់ខ្លួននៅនឹងវាអូវែរួចរីកធំឡើង។
ចំពោះ​​ Dermoid cysts និង Cystadenomas អាចនឹងរីកធំ ហើយដែលវាបង្កអោយអូវែផ្លាស់ប្ដួរខុស ទីតាំង ដែលធ្វើអោយអ្នកជំងឺចុកមួលយ៉ាងខ្លាំង ឫវាអាចធ្វើកាត់បន្ថយឫមិនអាចអោយឈាមបាញ់ ទៅអូវែបាន។         

៣) ផលវិបាក៖

  • ដុំគីសដែលកើតលើស្ត្រីចំណាស់ក្រោយពេលអស់រដូវអាចក្លាយជាមហារីក
  • ដុំគីសដែលបង្កអោយមាន Ovarian Torsion គឺធ្វើអោយមានការឈឺមួល ចុកចាប់ខ្លាំង ក្អួត និងចង្អោរ
  • ដុំគីសដែលបង្ករអោយមាន Ovarian Rupture គឺដុំគីសដែលបែករហែកបណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ

៤) ការការពារ៖

បើទោះជាគ្មានការការពារជាក់លាក់អំពីដុំគីសដៃស្បូនយ៉ាងណាក៏ដោយ តែការពិនិត្យអាងត្រគាក (pelvic examinations) ជាប្រចាំអាចកំណត់រោគវិនិច្ឆ័យតំណាក់កាលដំបូងៗនៃជំងឺ។ ហើយលោកអ្នកត្រូវធ្វើការកត់សំគាល់អំពីភាពមិនប្រក្រតីនៃការធ្លាក់ឈាមរដូវរបស់អ្នកផងដែរ ហើយប្រឹក្សាជាមួយគ្រួពេទ្យអំពីកង្វល់ទាំងនោះ។

No comments

Powered by Blogger.