Header Ads

ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Novel Coronavirus (2019-nCoV)



ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Novel Coronavirus (2019-nCoV) 


ជំងឺរលាកផ្លូវដង្ហើម Coronaviruses (CoV) វាជាចង្កោមវីរ៉ុសដែលបណ្ដាលអោយធ្លាក់ខ្លួនឈឺរាប់ចាប់តាំងពីផ្ដាសាយធម្មតា រហូតដល់នាំអោយមានការរលាកសួតធ្ងន់ធ្ងរ។​ ចំពោះមេរោគ Novel Coronavirus (2019-nCoV) វាជាវីរ៉ុសវិវត្តន៍ថ្មីដែលគេមិនដែលបានជួបប្រទះឆ្លងមកមនុស្សកន្លងមកទេ។
បើយើងនិយាយពី Coronaviruses (CoV) គឺវាជាវីរ៉ុសដែលឆ្លងរវាងមនុស្សនិងសត្វ។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ អង្គការសុខភាពពិភពលោកប្រចាំប្រទេសចិន បានផ្ដល់ព័ត៌មានពីវីរ៉ុស Novel Coronavirus (2019-nCoV) ក្នុងទីក្រុងវូហាន (Wuhan) ខេត្តអ៊ូបេ (Hubei) ប្រទេសចិន។ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី  Novel Coronaviruses (2019-nCoV) បានឆ្លងរីករាលដាលដល់ប្រទេស អាមេរិក ថៃ សិង្ហបុរី  ជប់ុន ហុងកុង កូរ៉េខាងត្បូង ហើយ។

រោគសញ្ញា៖
  • កំដៅ៣៨ អង្សាសេ
  • មានរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម។
  • មានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ប៉ះពាល់ជាមួយអ្នកមានជំងឺរលាកផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ

វិធីការពារ៖
  • ពាក់ម៉ាសការពារ
  • លាងដៃនឹងសាប៊ូអោយបានញឹកញាប់ រួមទាំងពេលប៉ះពាល់ជាមួយអ្នកជំងឺដែលមានរោគសញ្ញាដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម
  • ចំអិនម្ហូបអោយបានឆ្អិនល្អ

ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Novel Coronavirus (2019-nCoV) មិនទាន់មានវ៉ាក់ស៊ាំងការពារឫថ្នាំព្យាបាលទេ តែគេអាចព្យាបាលរោគសញ្ញាវាបាន។

No comments

Powered by Blogger.