Header Ads

នរណាគេខ្លះធ្លាប់រៀនអង់គ្លេសសៀវភៅ Book 1-4? | Boost Knowledge


នរណាគេខ្លះធ្លាប់រៀនអង់គ្លេសសៀវភៅ Book 1-4?


សៀវភៅ Essential English For Foreign Students ជាសៀវភៅដែលពេញនិយមក្នុងប្រទេសកម្ពុជាជាពិសេសក្នុងទសវត្សទី៩០ និង ២០០០។ វាមាន​​៤ភាគគឺ​ Book 1, Book 2, Book 3 and Book 4​ ដែលបោះពុម្ពផ្សាយដោយគ្រឹស្ថានបោះពុម្ពឡងមែន (Longmans, Green and Co.)។ ស្ថាបនិកនៃសៀវភៅនេះគឺលោក ឆាល (Charles Ewart Eckersley 1892-1967) ដែលជាគ្រូបង្រៀនម្នាក់។ លោក ឆាល (Charles Ewart Eckersley 1892-1967) បានសិក្សានៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ដែលជាកន្លែងគាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកភាសាអង់គ្លេស ។ លោក ឆាល (Charles Ewart Eckersley 1892-1967) បានបង្កើតស្នាដៃជាច្រើនផ្សេងទៀត រួមមានវេយ្យាករណ៍ភាសាអង់គ្លេស (A Concise English Grammar for Foreign Students)​ ផងដែរ។

No comments

Powered by Blogger.