Header Ads

ស្គាល់ដើមទ្រាំងនិង​អត្ថប្រយោជន៍វាអត់?


ស្គាល់ដើមទ្រាំងនិង​អត្ថប្រយោជន៍វាអត់?


ទ្រាំង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ ដែលមានធាងវែងៗ ស្លឹកមានសន្ថានស្រដៀងនឹងស្លឹកត្នោត។ ដើមទ្រាំងច្រើនដុះពីគ្រាប់ វាមាននៅក្នុងព្រៃធំៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខែត្រក្រចេះ និងខែត្រកំពង់ធំដែលវាដុះច្រើនជាងខែត្រឯទៀត។ នៅក្នុង​ខេត្ដក្រចេះគេសង្កេតឃើញដុះនៅ​តាម​ព្រៃក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្វាយ​ជ្រះ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។ ដើមទ្រាំងដុះមិនសូវរើសដីប៉ុន្មានទេ ហើយវាអាចរស់នៅបានយូរឆ្នាំវែងជាងអាយុមនុស្ស ទៅទៀត។ ដើមទ្រាំងចាត់ទុកជារុក្ខជាតិបញ្ចេញផ្កាផ្លែសម្លាប់ដើម។  មានន័យថាដល់កំណត់កាលបញ្ចេញផ្កាចំត្រង់កំពូលដែលផ្លែមានសន្ថានជាធ្លាយដូចផ្លែចាក តចសារព្រឹក្សនេះក៏ងាប់ពេលផ្លែទុំរួច។  

អត្ថប្រយោជន៍

  1. ស្លឹកទ្រាំងអាចប្រើការបានច្រើនយ៉ាងគឺ ចាស់​ពី​បុរាណ​​យក​ស្លឹក​ទៅ​ចារ​ទុកជា​គម្ពីរ សាស្ត្រាដែលហៅថាស្លឹករឹត។ ស្លឹកវាក៏អាចយកទៅដេរក្រង​ធ្វើជាជញ្ជាំង​ផ្ទះ​ ប្រក់​ដំបូលផ្ទះ ត្បាញជាការុង សំពៀត កន្ទេល ជាដើម
  2. ទ្រនុងវាដែលគេសកយកស្លឹកចេញហៅថា ទ្រនុងរឹត ឬ ឆ្អឹងរឹត
  3. ធាងវាគេច្រៀកជាចម្រៀកតូចៗត្បាញធ្វើជាក្ដោងទូកហៅថា ទទត់។ ​លើសពីនេះទៅទៀត ធាងទុំដែលគេកាប់យកមកពុះហើយច្រាស់ ឬ ឈូសធ្វើជាវត្ថុផ្សេងៗមានដំបង, ដាម, ព័ន្ធមូល (គ្រឿងតម្បាញ) និងឧបករណ៍នេសាទ (ទ្រ លប)។ ជាពិសេសគេអាចយកវាទៅធ្វើជាចង្កឹះជាដើម។ សមាគមជនជាតិដើមភាគតិចមួយក្នុងឃុំអន្លង់ជ្រៃ ខែត្រស្ទឹងត្រែងបានផលិតចង្កឹះពីដើមទ្រាំងនេះឯង។


No comments

Powered by Blogger.