Header Ads

លោក កូហ្វី អាណាន់ (Kofi Annan) 1938 – 2018


លោក កូហ្វី អាណាន់​ (Kofi Annan) 1938 – 2018


លោក កូហ្វី អាណាន់​ (Kofi Annan) ​គឺជាជនជាតិស្បែកខ្មៅទីមួយ ដែលធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ​​ (1997-2006)​។ គាត់ធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិចំពេលដែលមានការបារម្ភពីសង្រាមត្រជាក់កើតឡើង ហើយជំនួសមកវិញនូវការគំរាមគំហែងពីភេវរៈកម្ម។ ដោយ​ការ​ប្រឹងប្រែង​របស់​គាត់ដើម្បីពិភពលោក​មាន​សន្តិភាព​ ហេតុនេះ​រូបគាត់បាន​ទទួល​​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​2001  

1.      ការចាប់កំណើត និងការរៀនសូត្រ

លោក កូហ្វី អាណាន់​ (Kofi Annan) កើត​នៅ​ប្រទេស​Ghanaក្នុងឆ្នាំ1938។ គាត់​បាន​សិក្សា​លើមុខវិជ្ជា​សេដ្ឋកិច្ចនៅMacalester college​​ និងផ្នែក​ទំនាក់ទំនង​អន្តរជាតិនៅGraduate Institute Geneva​ហើយនិងជំនាញគ្រប់គ្រងនៅMIT

2.      ស្នាដៃសំខាន់ៗ

លោក កូហ្វី អាណាន់​ (Kofi Annan) ​បាន​បំរើ​ការ​ងារ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ចាប់​ពី​ឆ្នាំ​1997ដល់2006ហើយ​គាត់​ក៏​ជាសមាជិក​ស្ថាប័ន​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​ដូចជាមូល​និធិ​Kofi Annan​ ដែលគាត់បានបង្កើតឡើងក្នុងឆ្នាំ​2007។ មូលនិធិ​Kofi Annan ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​យក​កំរៃដែលធ្វើកិច្ចការជំរុញការងារអភិបាលកិច្ចនិងពង្រឹងសមត្ថភាពមនុស្សដើម្បីពិភពលោកមានសន្តិភាព។ លោកក៏​ធ្លាប់​បាន​ធ្វើការ​​នៅ​តាម​ភ្នាក់ងារ​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ មាន​ជាអាទិ៍​ភ្នាក់ងារ​ឧត្តមស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ HCR

លោក កូហ្វី អាណាន់ បាន​ទទួល​ការ​គោរព កោត​ក្រែង ពី​សំណាក់​អ្នក​ការទូត​ទូទាំង​ពិភពលោក មិន​ថា​ ចិន​ អាមេរិក អ៊ីស្លាម បស្ចឹម​លោក ពិភព​អារ៉ាប អ៊ីស្រាអែល ឬ​កូរ៉េខាង​ជើង កូរ៉េខា​ង​ត្បូងទេ។

លោក កូហ្វី អាណាន់​ (Kofi Annan) លាចាកលោក នៅថ្ងៃទី១៨ សីហា ២០១៨ ដែលបន្សល់ទុកនៅស្នាដៃជាច្រើនដើម្បីបុព្វហេតុសន្តិភាព។​ ការបាត់បងរូបលោកជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សំរាប់មនុស្សជាតិ។

No comments

Powered by Blogger.