Header Ads

ដែលដឹងពីជម្ងឺគ្រុនឈីកអត់​?


ជម្ងឺគ្រុនឈីក ជាជម្ងឺដែលបង្កដោយវីរុសឈីក ដែលបណ្ដាលមកពីមូលខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ។ ជម្ងឺគ្រុនឈីក​ អាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេងនិង ទាំងចាស់។

រោគសញ្ញា

រោគសញ្ញាសំខាន់៣យ៉ាងដូចខាងក្រោម៖

  1. គ្រុនក្ដៅ៣-៤ថ្ងៃ
  2. ឈីសន្លាក់ឆ្អឹងជាច្រើនកន្លែង
  3. មានស្នាមរោលកន្តួល ឫ ផ្ទៃស្នាមក្រហមលើស្បែក

ជងឺគ្រុនឈីក មិនបង្កអោយ អ្នកជម្ងឺបាត់បង់ជីវិតទេនេះទេ លើកលែងតែ វាកើតជាមួយជម្ងឺផ្សេងៗដូច ជាជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម ជម្ងឺរលាកស្រោមខួរជាដើម ពីព្រោះជម្ងឺរួមផ្សំទាំងនេះអាច អោយអ្នកជម្ងឺស្លាប់បាន។

វិធីបង្ការ

  1. ធ្វើការបំផ្លាញប្រភពដង្កូវទឹកមូលខ្លាក្នុងពាង អាង ដូចជាលាងសំអាតពាង អាងរៀងរាល់អាទិត្យ ដោយដាក់ថ្នាំអាបែត ថ្នាំBTI ដាក់ត្រី៧ពណ៌អោយវាស៊ីដង្កូវទឹក
  2. ប្រមូលវត្ថុដែលអាចដក់ទឹកបាន ដូចជាចាន ដប ថង់ផ្លាស្ទីក ឆ្នាំងបាក់បែក សំបកកង់ឡានចាស់ៗ ជាដើម ដោយយកទៅកប់ឫបំផ្លាញចោលរៀងរាល់អាទិត្យ
  3. បំបាត់គម្ពោតព្រៃស៊ប់ទ្រុប ឬរបងស៊ប់ទ្រុបដែលនៅជុំវិញផ្ទះ​ ឬទំលាយទឹកដក់ នៅកំណាត់គុម្ពឫស្សីនៅក្បែរផ្ទះ​ពីព្រោះវាអាចជាជម្រកមូសឫដង្កូវទឹក
  4. ពេលថ្ងៃសូមកុំសម្រាននៅទីងងឹត និងជានិច្ចកាលសម្រាននៅក្នុងមុង
  5. ត្រូវស្លៀកសំលៀកបំពាក់វែងៗ
  6. ទ្វារ បង្អូច ត្រូវបើកអោយមានពន្លឺថ្ងៃ ចេញ ចូលគ្រប់គ្រាន់ដើម្បីដេញមូលខ្លាចេញ
  7. បើមានសមាជិកគ្រួសារណា មានរោគសញ្ញាដូចខាងលើ ត្រូវទៅពីគ្រោះជាមួយ គ្រូពេទ្យជំនាញ
  8. ក្នុងករណីសង្ស័យនៃជម្ងឺគ្រុនឈីក ក្នុងរយៈពេលមួយសប្ដាហ៍ដំបូង អ្នកជម្ងឺត្រូវសម្រាកក្នុងមុង ឫ ក្នុងបន្ទប់មានសំណាញ់ ដើម្បីការពារមូសខ្លាញីខាំដែល អាចចម្លងដល់សមាជិកដ៏ទៃ

ប្រភព៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត

No comments

Powered by Blogger.