Header Ads

អ្នកវិទ្យាសាស្រ្តអោយដឹងថាវីរុសកូរ៉ូណាអាចឆ្លងមកមនុស្សតាមរយៈលាមក



បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តរបស់ប្រទេសចិន ដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានអោយដឹងបានអោយដឹងថាវីរុស​កូរ៉ូណាថ្មី (2019-nCoV) អាចមានការចម្លងថ្មីមួយប្រភេទទៀតគឺការចម្លងមកពីលាមកអ្នកជំងឺមកមនុស្សជា។
អ្នកវិទ្យាសាស្រ្តលើកឡើងថាវីរុសកូរ៉ូណាអាចបំបែកខ្លួនតាមរយៈប្រព័ន្ធរំលាយអាហារ ហើយជ្រាបចូលទៅក្នុងលាមករបស់អ្នកជំងឺ។ នេះមានន័យថាវីរុសអាចត្រូវធ្លាក់ប្រព័ន្ធរំលាយអាហារ ហើយឆ្លងចូលទៅតាមលាមក រួចហើយវាអាចចូលទៅក្នុងមាត់របស់មនុស្សម្នាក់ទៀត តាមរយៈកង្វះអនាម័យ ការបំពុលទឹក និងម្ហូបអាហារដែលមានវីរុសនោះ។

ក្រុមស្រាវជ្រាវបានរកឃើញអាស៊ីតនុយក្លេអ៊ែររបស់វីរុសនៅក្នុងលាមករបស់អ្នកជំងឺហើយជឿជាក់ថាវីរុសកូរ៉ូណា មានលទ្ធភាពក្នុងការចម្លងមេរោគនោះដោយសារគ្មានអនាម័យត្រឹមត្រូវ។
ក្រុមអ្នកជំនាញមកពីមន្ទីរពេទ្យ រីនមីន នៃសាកលវិទ្យាល័យវូហាន (Renmin Hospital of Wuhan University and the Wuhan Institute of Virology of the Chinese Academy of Sciences បានកត់សម្គាល់ឃើញថារោគសញ្ញាដំបូងនៃអ្នកជំងឺមួយចំនួនដែលឆ្លងវីរុសនេះគឺរាគ មិនមែនគ្រុនក្តៅនោះទេ។
ហេតុនេះសូមលាងដៃនឹងសាប៊ូអោយបានញឹកញាប់ រួមទាំងពេលប៉ះពាល់ជាមួយអ្នកជំងឺដែលមានរោគសញ្ញាដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម។
ចំពោះវីរុសកូរ៉ូណា (2019-nCoV) គេនៅមិនទាន់មានវ៉ាក់ស៊ាំងចាក់ការពារឫថ្នាំព្យាបាលទេ តែគេអាចព្យាបាលរោគសញ្ញាវាបាន។

No comments

Powered by Blogger.