Header Ads

ជម្ងឺភ្នែកស្ងួត Eye dryness

ជំងឺភ្នែកស្ងួត កើតឡើងនៅពេលដែលទឹកភ្នែកមិនបានបញ្ចេញគ្រប់គ្រាន់ដើម្បីបន្សើមកែវភ្នែក។ មានមូលហេតុ ច្រើនយ៉ាងដែលបណ្ដាលអោយទឹកភ្នែកមិនគ្រប់គ្រាន់ ។ជម្ងឺនេះធ្វើអោយ អ្នកជម្ងឺមានអារម្មណ៏មិនសុខស្រួល ក្នុងកែវភ្នែកដូចជា ឈឺចាក់ៗក្នុងភ្នែក ក្រហាយកែវភ្នែក ជាដើម ។ ជម្ងឺភ្នែកស្ងួតអាចកើតមាននៅលើមនុស្សគ្រប់ វ័យទាំងមនុស្សប្រុស និង មនុស្សស្រី ។ ការព្យាបាលជម្ងឺភ្នែកស្ងួត មានរួមទាំងប្រើប្រាស់ថ្នាំបណ្តក់និងផ្លាស់ប្ដូរ ទំលាប់រស់នៅប្រចាំថ្ងៃ។

១) រោគសញ្ញា៖

  • ក្រហាយក្នុងភ្នែក
  • មានអារម្មណ៍ដូចឈឺចាក់ៗក្នុងភ្នែក
  • មានអារម្មណ៍ដូចមានគ្រាប់ខ្សាច់ក្នុងភ្នែក
  • រមាស់ក្នុងភ្នែក
  • ហៀរទឹកភ្នែក
  • មានការឈឺចាប់ខ្លះ
  • ស្រវាំងភ្នែក
  • ចាញ់ពន្លឺថ្ងៃ

២) ជំងឺភ្នែកស្ងួតបណ្តាមកពី៖

  • មានការខូចខាតប្រព័ន្វប្រសាទនៃការបង្កើតទឹកភ្នែកដែលមានតួនាទីក្នុងការធានាទឹកភ្នែកនៅលើផ្ទៃគ្រាប់ភ្នែក
  • មានទឹកភ្នែកមិនគ្រប់គ្រាន់ដោយសារខ្វះខាតទឹកភ្នែកបណ្តោះអាសន្ន ឬលំហូរទឹកភ្នែកគ្មានលំនឹង
  • មានទឹកភ្នែកធម្មតាតែទឹកភ្នែកនោះគ្មានគុណភាព
  • បណ្តាលមកពីមានការរលាករ៉ាំរ៉ៃនៃត្របកភ្នែក
  • រលាកផ្ទៃគ្រាប់ភ្នែកនិងកត្តារលាកផ្សេងៗនៅលើផ្ទៃភ្នែក
  • ការសំឡឹងកុំព្យូទ័រយូរ មើលទូទស្សន៍ នៅក្រោមកំដៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅក្រោមកង្ហារ ជាដើម

៣) វិធីការពារ៖

  • ជាសវាងប្រើប្រាស់ប្រដាប់ផ្លុំសក់ដែលមានខ្យល់ក្ដៅ ម៉ាស៊ីនត្រជាក់ ឫកង្ហារបាញ់ចំភ្នែក
  • សូមពាក់វែនតាការពារកំដៅថ្ងៃឫឧបករណ៍ការពារដ៏ទៃ ដើម្បីកុំអោយខ្យល់ស្ងួតប៉ះនឹងកែវភ្នែក
  • សូមឈប់សម្រាកភ្នែកពេលលោកអ្នកអានសៀវភៅនិងសំលឹងមើលទូរសព្ទ័ កុំព្យូទ័រ ឬទូរទស្សន៍រយៈពេលយូរ ឈប់ជក់បារី ឬជាសវាងពីផ្សែងបារី 

សូមណែនាំ លោកអ្នកដែលមានបញ្ហាដូចការរៀបរាប់ខាងលើ ទៅពិគ្រោះយោបល់និងទទួលប្រឹក្សាឬព្យាបាលពីវេជ្ជបណ្ឌិតឯកទេស។


No comments

Powered by Blogger.