Header Ads

៤ចំណុចដឹងថាទឹកឃ្មុំសុទ្ធឬមិនសុទ្ធ


៤ចំណុចដឹងថាទឹកឃ្មុំសុទ្ធឬមិនសុទ្ធ


យើងគ្រប់គ្នាតែងតែពិបាកក្នុងការពិនិត្យមើល​ថាតើទឹកឃ្មុំដែលទិញពីផ្សារសុទ្ធរឺមិនសុទ្ធ។ តាមរយៈវិធីខាងក្រោមនេះអ្នកអាចដឹងពីវាច្បាស់៖
វិធីទី១​៖ ស្វែងយល់ពី​ប្រភពរបស់វា
យើងត្រូវស្វែងយល់ពីប្រភពរបស់វាដូចជាទិញពីទីកន្លែងដែលជឿទុកចិត្តឬពីអង្គការ សមាគមដែលទទួលស្គាល់ច្បាស់លាស់។
វិធីទី២៖ ធ្វើតេស្តដោយប្រើស្លឹកខ្ទឹម
យើងគ្រាន់តែ​យកស្លឹកខ្ទឹមស្រស់មកដាក់ក្នុងទឹកឃ្មុំរយៈពេល១​រឺ២នាទី​ រួចសង្កេតមើលបើស្លឹកខ្ទឹមនោះស្លោកបញ្ជាក់ថាវាជាទឹកឃ្មុំសុទ្ធ។
ទី៣៖ ធ្វើតេស្តដោយបណ្តក់ទឹកឃ្មុំលើក្រដាសរាម

យកទឹកឃ្មុំមួយដំណក់​ដាក់ទៅលើក្រដាស់រាម រួចពិនិត្យមើលថាតើទឹកឃ្មុំនោះ ជ្រាបឫមិនជ្រាប។ បើមិនឃើញមានជ្រាបទឹកមកខាងក្រោមទេ វាបញ្ជាក់ថាជាទឹកឃ្មុំសុទ្ធ។
ទី៤៖ ធ្វើតេស្តដោយដាក់ក្នុងទូរទឹកកក

យកទឹកឃ្មុំទៅដាក់ក្នុងទូរទឹកកក(កន្លែង​កក)រយៈពេល១យប់​។ បើទឹកឃ្មុំនោះមិនកកទេ វាបញ្ជាក់ ថាជាទឹកឃ្មុំសុទ្ធ ។ ប៉ុន្តែសូមចងចាំថា ប្រសិទ្ធភាពទឹកឃ្មុំត្រូវបានកាត់បន្ថយរហូតដល់៦០ទៅ ៧០% ព្រោះថាទឹកឃ្មុំមានប្រសិទ្ធភាពល្អ ត្រូវរក្សាទុកក្នុងសីតុណ្ហភាព២៨ទៅ៣០អង្សារ​សេប៉ុណ្ណោះ ។​ ម្យ៉ាងទៀត​ទឹកឃ្មុំទុក រយៈពេលយូរឡើងកករ(ក្រាម) វាមិនបញ្ជាក់ថាទឹកឃ្មុំនោះមិនសុទ្ធរឺលាយស្ករនោះទេ


No comments

Powered by Blogger.