Header Ads

អ្នកជំនាញពន្យល់ពីការទិញអចលនទ្រព្យ (ដីធ្លី ផ្ទះសំបែង)ជាសវាងហានីភ័យ



អ្នកជំនាញពន្យល់ពីការទិញអចលនទ្រព្យ 
(ដីធ្លី ផ្ទះសំបែង)ជាសវាងហានីភ័យ

តម្លៃអចលនទ្រព្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំមិនថមថយឡើយ ហេតុនេះយើងម្នាក់ៗតែងតែមានបំណងចង់ទិញអចលនទ្រព្យ (ដីធ្លី ផ្ទះសំបែង) ទុកសម្រាប់ប្រើប្រាស់និងចំណេញនៅពេលខាងមុខ។ ដើម្បីជាសវាងហានីភ័យនានា សម្រាប់​លោកអ្នក​ដែលមាន​បំណងចង់​ទិញ​ដីដើម្បី​សាងសង់​លំនៅដ្ឋាន​និងទុកចំណេញសូមពិចារណានូវចំណុចសំខាន់ៗខាងក្រោម៖

១. ជ្រើសរើស​ទីតាំងសមស្រប៖

ការជ្រើសរើស​ទីតាំងគឺជា​កត្តា​សំខាន់បំផុត ។ អ្នកជំនាញអចលនទ្រព្យបានផ្តល់យោបល់ថាត្រូវយើងត្រូវទិញនៅតំបន់ដែលមានសក្ដានុពលខ្លាំងដូចជានៅក្បែរទីប្រជុំជន ផ្សារ...។

២.​ ប្លង់មានកម្មសិទ្ធិច្បាស់លាស់ ឬជាប់បន្ទុក៖

យើងត្រូវសួរនាំអោយច្បាស់ថាតើដីនោះមានប្លង់កម្មសិទ្ធិហើយឫនៅ ជាដីមានទំនាស់ ឫប្លង់ដីជាប់បន្ទុកនៅធនាគារជាដើម។

២. ហេដ្ឋារចនាសម្ព័ន្ធ​(​ផ្លូវ​, លូ​)៖

ច្បាស់ណាស់ហេដ្ឋារចនាសម្ព័ន្ធ​(​ផ្លូវ​, លូ​)ពិតជាសំខាន់ផងដែរសម្រាប់ធ្វើការពិចារណា ពីព្រោះវាអាចនាំអោយមានបញ្ហាពេលសាងសង់សំណង់ (គ្មានលូបង្ហូរកាកសំណល់)។

៤. មានព្រុំច្បាស់លាស់៖

ជំនាស់ភាគច្រើនអាចកើតឡើង ពេលគ្មានព្រុំដីច្បាស់លាស់ ដូចនេះត្រូវតែកំណត់ព្រុំអោយបានច្បាស់មុននឹងទិញដោយមានការដឹងលឺពីអជ្ញាធរមានសមត្ថកិច្ច។

No comments

Powered by Blogger.