Header Ads

ដឹងអត់! Apple ធ្វើយ៉ាងដូចម្តេចអាចរកលុយបាន១ពាន់ពាន់លានដុល្លារ ($1 Trillion)



Apple ជាម៉ាកយីហោដែលមានការទទួលស្គាល់ពាសពេញពិភព​លោក។​ ក្នុងឆ្នាំ២០១៨នេះ Apple​ មានទ្រព្យ ១ពាន់ពាន់​លានដុល្លារ ($1 Trillion– $ 1000,000,000,000)។ តើហេតុអ្វី បានជា Apple អាចរកទ្រព្យបានច្រើនយ៉ាងនេះ? មូលហេតុចម្បងៗរួមមាន៖

  • ការលក់ទូរសព្ទ័ IPhone

បើទោះជាលក់ទូរសព្ទ័ IPhone មានការធ្លាប់ចុះបន្តិចក្នុងត្រីមាសទី៣ឆ្នាំនេះ តែចំណូលពី ទូរសព្ទ័ IPhone មានការកើនឡើង ពីព្រោះតែទូរសព្ទ័ IPhone X ដែលមានតម្លៃចាប់ពី $1,000​ក្នុងមួយគ្រឿង។ ហេតុនេះអាចអោយ Apple អាចរកលុយពីការលក់ទូរសព្ទ័ IPhone X បានច្រើនសន្ធឹកសន្ធាប់។

  • ការលក់សេវាកម្ម (Service)

ទោះបីជា Apple ផ្តោតសំខាន់លើការផលិតអេឡិចត្រូនិច តែ Apple ក៏បង្កើតការលក់ សេវាកម្ម ជាច្រើនសម្រាប់ប្រើជាមួយឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនដូចជា Apple Store, Apple Music និង ការលក់អាជ្ញាបណ្ណ័ (License Fee) ។ Apple បានលុយជាច្រើនដែលបង់ដោយ Google ចំពោះការដែល Apple អនុញ្ញាតិអោយ Google ដាក់ឧបករណ៍ស្វែងរបស់ខ្លួនក្នុង Safari ដែលជាកម្មសិទ្ធិរបស់ Apple

  • ការលក់ឧបករណ៍បរិក្ខារ (Accessory)

ការលក់ឧបករណ៍បរិក្ខារ (Accessory) ប្រើសម្រាប់ IPhone កុំព្យូទ័រយួដៃ MacBook នាឡិកា Apple Watch, ឧបករណ៍បំពងសំលេង HomePod និង កាសដាក់ត្រចៀក AirPod ជាដើមក៏ជាកត្តាររួមផ្សំធ្វើអោយ Apple អាចរកចំណូលបានច្រើនយ៉ាងនេះ។  


No comments

Powered by Blogger.